​អាត្មា​នឹង​សំដែង​ប្រាប់​។​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ទទួល​ស្តាប់​ព្រះ​សារីបុត្រ​មាន​អាយុ​ថា​ ​ព្រះករុណា​លោក​ដ៏​ចំរើន​។​
 [​១១៨​]​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ក៏​សំដែង​យ៉ាងនេះ​ថា​ ​ម្នាល​ធន​ញ្ជា​និ​ ​ផ្លូវ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​រួម​នឹង​ព្រហ្ម​ទាំងឡាយ​ ​តើ​ដូចម្តេច​ ​ម្នាល​ធ​និ​ញ្ជា​និ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ក្នុង​ទិស​ទាំងពួង​ ​ដោយ​យក​ខ្លួន​ ​ប្រៀប​នឹង​សត្វ​ទាំងពួង​ ​ម្នាល​ធន​ញ្ជា​និ​ ​នេះឯង​ ​ជា​ផ្លូវ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​រួម​នឹង​ព្រហ្ម​ទាំងឡាយ​ ​ម្នាល​ធន​ញ្ជា​និ​ ​មួយទៀត​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់