កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះ ដូច្នេះ ក៏កើតមាន តថាគត ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភារទ្វាជៈ វិជ្ជាទី៣ នេះឯង តថាគត បានហើយ ក្នុងបច្ឆិមយាមនៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន មានសេចក្តីព្យាយាមមិនបានឈប់ ឱហ្ន៎ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ មានសេចក្តីព្យាយាម ជារបស់សប្បុរស បពិត្រព្រះគោតមដ៏ចំរើន ទេវតាមានមែនឬទេ។ ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់តាមហេតុពិត។