​ដដែល​ថា​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​។​បេ​។​ ​ជា​ញាតិ​នឹង​ព្រះព្រហ្ម​។​
 [​៣៩​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ដូចម្តេច​ ​ក្សត្រិយ៍​ ​ជា​ព្រះរាជា​ក្នុង​លោក​នេះ​ ​បាន​មុទ្ធាភិសេក​ហើយ​ ​ប្រជុំ​ពួក​បុរស​ ​មាន​ជា​តិ​ផ្សេង​ៗ​ ​ចំនួន១០០នាក់​ ​ដោយ​ព្រះតម្រាស់​ថា​ ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ចូរ​មក​ ​បណ្តា​ពួក​បុរស​ទាំងនោះ​ ​ពួក​បុរស​ណា​ ​ដែល​ចេញ​អំពី​ពួក​ខត្តិយ​ត្រកូល​ក្តី​ ​ព្រាហ្មណ​ត្រកូល​ក្តី​ ​រាជញ្ញត្រកូល​ក្តី​ ​មក​ចួប​ជុំគ្នា​ហើយ​ ​ពួក​បុរស​នោះ​ ​ចូរ​កាន់​យក​ពំនួតភ្លើង​ខាងលើ​ ​ដែល​ធ្វើពីឈើ​ស្រាយ​ក្តី​ ​ឈើខ្លឹម​ក្តី​ ​ដើម​ស្រល់​ក្តី​ ​ដើម​ចន្ទន៍​ក្តី​ ​ដើម​ឈូកក្រហម​ក្តី​ ​ហើយ​ចូរ​ពួតភ្លើង​ ​ចូរ​ធ្វើ​ភ្លើង​ឲ្យ​កើត​ ​ប្រាកដ​ឡើង​ ​មួយទៀត​ ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ចូរ​មក​ ​បណ្តា​ពួក​បុរស​ទាំងនោះ​ ​ពួក​បុរស​ណា​ ​ដែល​ចេញ​អំពី​ពួក​ចណ្ឌាល​ត្រកូល​ក្តី​ ​នេសាទ​ត្រកូល​ក្តី​ ​វេណុ​ត្រកូល​ ​(​ត្រកូល​អ្នក​ត្បាញ​ឫស្សី​)​ក្តី​ ​រថការ​ត្រកូល​ ​(​ត្រកូល​ជាង​រថ​)​ក្តី​ ​បុ​ក្កុ​សត្រ​កូល​ ​(​ត្រកូល​អ្នក​ចាក់សម្រាម​)​ក្តី​ ​មក​ចួប​ជុំគ្នា​ហើយ​ ​ពួក​បុរស​នោះ​ ​ចូរ​កាន់​យក​ពំនួតភ្លើង​ខាងលើ​ ​ដែល​ធ្វើ​ពី​ស្នូក​ឆ្កែ​ក្តី​ ​ស្នូកជ្រូក​ក្តី​ ​ស្នូក​ជាង​ជ្រលក់​ក្តី​ ​ដើមល្ហុង​ប្រេង​ក្តី​ ​ហើយ​ចូរ​ពួតភ្លើង​ ​ចូរ​ធ្វើ​ភ្លើង​ឲ្យ​កើត​ប្រាកដ​ឡើង​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់