[​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​កន្លង​ផុត​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយសព្វគ្រប់​ ​ហើយ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​។​ ​អាសវ​ធម៌​អស់​ទៅ​បាន​ ​ព្រោះ​សារីបុត្រ​នោះ​ ​ឃើញច្បាស់​ដោយ​ប្រាជ្ញា​។​ ​សារីបុត្រ​នោះ​ ​មានស្មារតី​ ​ចេញ​ចាក​សមាបត្តិ​នោះ​។​ ​លុះ​សារីបុត្រ​នោះ​ ​មានស្មារតី​ ​ចេញ​ចាក​សមាបត្តិ​នោះ​ហើយ​ ​ក៏​ពិចារណា​ឃើញ​នូវ​ពួក​ធម៌​ ​ដែល​កន្លងទៅ​ ​រលត់​ទៅ​ ​ប្រែប្រួល​ទៅ​ហើយ​ថា​ ​ពួក​ធម៌​ទាំងនេះ​ ​មិនដែល​មាន​ ​ត្រឡប់ទៅ​ជា​មាន​ ​មាន​ហើយ​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​ ​យ៉ាងនេះ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​នៅ​ ​មិន​ជាប់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ឡើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ចាក​កាម​រាគៈ​ ​ប្រាសចាក​យោ​គៈ​ ​មិន​មានចិត្ត​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​រមែង​មានដល់​សារីបុត្រ​នោះ​។​
 [​១៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាជន​ ​តែង​និយាយ​សរសើរ​ភិក្ខុ​ណា​ថា​ ​ភិក្ខុ​នេះ​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ ​ក្នុង​សីល​ដ៏​ប្រសើរ​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ក្នុង​សមាធិ​ដ៏​ប្រសើរ​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់