វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​ ​ម្នាល​អាវុសោ​ ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​សំដែង​ទុក​មក​ហើយ​ ​ដោយ​ប្រពៃ​។​ ​ចុះលោក​មាន​អាយុ​ ​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​ចិត្ត​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​មិន​ប្រកាន់​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥នេះ​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ខីណាស្រព​ ​អ្នកមាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ស្រេចហើយ​ ​មាន​កិច្ចការ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ចំពោះខ្លួន​សម្រេច​ហើយ​ ​មាន​ភវ​សញ្ញោជនៈ​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​នូវ​ធម៌​ដោយ​ប្រពៃ​ ​រមែង​មាន​អនុ​ធម៌​នេះ​ ​ដើម្បី​ព្យាករណ៍​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​ច្បាស់​ ​នូវ​រូប​ថា​ ​មាន​កម្លាំង​ថយ​ ​ដល់​នូវ​សេចក្តី​វិនាស​ ​មិនជា​ទី​ត្រេកអរ​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ការ​ប្រកាន់​មាំ​ ​ការ​អធិដ្ឋាន​ ​ការ​ចូលចិត្ត​ស៊ប់​ ​និង​ការ​ដេក​នៅ​ ​របស់​ចិត្ត​ណា​ ​ក្នុង​រូប​ ​ចិត្ត​របស់ខ្ញុំ​ផុត​ស្រឡះ​ ​ព្រោះ​អស់​ទៅ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​កំចាត់​បង់​ ​នូវ​សេចក្តី​ប្រកាន់​មាំ​ ​ជាដើម​នោះ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ ​(​ដឹង​ច្បាស់​)​ ​នូវ​វេទនា​ ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​(​ដឹង​ច្បាស់​)​ ​នូវ​សញ្ញា​ ​.​.​.​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់