[​១៧៣​]​ ​ខ្ញុំ​នោះ​ ​បរិបូណ៌​ដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​នេះ​ហើយ​ ​ទទួល​សេចក្តី​សុខ​ ​ដែល​មិន​មានទោស​ ​ក្នុង​សន្តាន​។​ ​ខ្ញុំ​នោះ​ ​ឃើញ​រូប​ដោយ​ភ្នែក​ ​ក៏​មិន​ប្រកាន់​នូវ​និមិត្ត​ ​មិន​ប្រកាន់​នូវ​អនុព្យញ្ជនៈ​ឡើយ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ ​ព្រោះ​ហេតុ​មិន​សង្រួម​ ​នូវ​ចក្ខុន្ទ្រិយ​ណា​ ​ខ្ញុំ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ ​នូវ​ចក្ខុន្ទ្រិយ​នោះ​ ​រក្សា​នូវ​ចក្ខុន្ទ្រិយ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​ចក្ខុន្ទ្រិយ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​.​.​.​.​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ក៏​មិន​ប្រកាន់​នូវ​និមិត្ត​ ​មិន​ប្រកាន់​នូវ​អនុព្យញ្ជនៈ​ឡើយ​ ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ ​ព្រោះ​ហេតុ​មិន​សង្រួម​ ​នូវ​មនិន្ទ្រិយ​ណា​ ​ខ្ញុំ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​មនិន្ទ្រិយ​នោះ​ ​រក្សា​នូវ​មនិន្ទ្រិយ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​មនិន្ទ្រិយ​។​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់