តណ្ហា​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​ណា​ ​រមែង​វិនាស​ ​ភិក្ខុ​នោះ​ ​ក៏​ចម្រើន​ឧបេក្ខា​ ​ចំពោះ​តណ្ហា​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​នោះ​ ​កាល​ភិក្ខុ​នោះ​ ​ផ្គង​នូវ​សេចក្តី​ព្យាយាម​ ​តណ្ហា​ជាហេតុ​កើតឡើង​ ​នៃ​ទុក្ខ​នោះ​ ​ក៏​វិនាស​ ​ព្រោះ​ការ​ផ្គង​ ​នូវ​សេចក្តី​ព្យាយាម​ ​កាល​តណ្ហា​វិនាស​ ​យ៉ាងនេះ​ហើយ​ ​ទុក្ខ​របស់​ភិក្ខុ​នោះ​ ​ក៏​រមែង​សាបសូន្យ​ ​កាល​ភិក្ខុ​នោះ​ ​ព្រងើយកន្តើយ​ ​ចម្រើន​ឧបេក្ខា​ ​តណ្ហា​ ​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​នោះ​ ​ក៏​វិនាស​ ​កាល​តណ្ហា​វិនាស​យ៉ាងនេះ​ហើយ​ ​ទុក្ខ​របស់​ភិក្ខុ​នោះ​ ​ក៏​រមែង​សាបសូន្យ​ទៅ​។​
 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ម្នាក់​ ​មានចិត្ត​ត្រេក​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​មាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​មាន​សេចក្តី​ចង់បាន​ខ្លាំង​ ​ចំពោះ​ស្ត្រី​។​ ​បុរស​នោះ​ ​ឃើញ​ស្ត្រី​នោះ​ ​កំពុង​ឈរ​ជិត​ ​កំពុង​និយាយ​ ​កំពុង​សើច​ ​កំពុង​ញញឹម​ ​ជាមួយនឹង​ប្រុស​ឯទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​តើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​គប្បី​កើតឡើង​ ​ដល់​បុរស​ដែល​ឃើញ​ស្ត្រី​នោះ​ ​កំពុង​ឈរ​ជិត​ ​កំពុង​និយាយ​ ​កំពុង​សើច​ ​កំពុង​ញញឹម​ ​ជាមួយនឹង​បុរស​ឯទៀត​នោះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កើតឡើង​បាន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។
ថយ | ទំព័រទី ២៧ | បន្ទាប់