[​២២៧​]​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​រូប​ ​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​រូប​ដែល​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​សំឡេង​ ​ដែល​ដឹង​ដោយ​ត្រចៀក​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​សំឡេង​ដែល​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​ក្លិន​ ​ដែល​ត្រូវ​ដឹង​ដោយ​ច្រមុះ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ក្លិន​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​រស​ ​ដែល​ត្រូវ​ដឹង​ដោយ​អណ្តាត​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​រស​ដែល​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​ផោដ្ឋព្វៈ​ ​ដែល​គួរ​ដឹង​ដោយ​កាយ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ផោដ្ឋព្វៈ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​ធម្មារម្មណ៍​ ​ដែល​គួរ​ដឹង​ដោយចិត្ត​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ធម្មារម្មណ៍​ដែល​គួរ​សេព១​ ​មិន​គួរ​សេព១​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់