[​២៤៦​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ធម្មបរិយាយ​នេះ​ ​តើ​ឈ្មោះ​អ្វី​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ចាំទុក​ ​នូវ​ធម្មបរិយាយ​នេះ​ ​ឈ្មោះថា​ ​ពហុធា​តុ​កៈ​(​១​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ ​ឈ្មោះថា​ ​ចតុ​ប្ប​រិ​វដ្តៈ​(​២​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំ​នូវ​ធម្មបរិយាយ​នោះ​ ​ឈ្មោះថា​ ​ធម្ម​ទាសៈ​(​៣​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ ​ឈ្មោះថា​ ​អម​ត​ទុន្ទុ​ភិ​(​៤​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ ​ឈ្មោះថា​ ​សង្គាម​វិជ័យ​ដ៏​ប្រសើរ​(​៥​)​ ​ដូច្នេះ​ក៏បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ពហុធា​តុក​សូត្រ​ ​ទី៥​។​


​(​១​)​ ​ដែល​ហៅថា​ ​ពហុធា​តុ​កៈ​ ​ព្រោះ​សំដែង​ពី​ធាតុ​ច្រើនយ៉ាង​។​ ​(​២​)​ ​ប្រព្រឹត្តទៅ​ដោយ​ធម៌៤យ៉ាង​ ​គឺ​ធាតុ​ ​អាយតនៈ​ ​បដិច្ចសមុប្បាទ​ ​និង​ឋានា​ឋានៈ​។​ ​(​៣​)​ ​កញ្ចក់​ធម៌​ ​។​ ​(​៤​)​ ​ស្គរជ័យ​មហា​និព្វាន​។​ ​(​៥​)​ ​ជា​ក្បួន​ពិជ័យសង្គ្រាម​យ៉ាង​ប្រសើរ​បំផុត​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់