ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​។​ ​បុគ្គល​នោះ​ ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​មិច្ឆា​កម្មន្តៈ​ ​ដើម្បី​បំពេញ​នូវ​សម្មា​កម្មន្តៈ​។​ ​សេចក្តី​ព្យាយាម​នោះ​ ​ជា​សម្មា​វាយាមៈ​ ​របស់​បុគ្គល​នោះ​។​ ​បុគ្គល​នោះ​ ​មានសតិ​លះបង់​នូវ​មិច្ឆា​កម្មន្តៈ​ ​មានសតិ​ផ្តេក​ផ្តួល​ចិត្ត​ ​ទៅ​រក​សម្មា​កម្មន្តៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​សតិ​នោះ​ ​ជា​សម្មាសតិ​ ​របស់​បុគ្គល​នោះ​។​ ​ធម៌​ទាំង៣ប្រការ​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​តែង​តាម​ចោមរោម​ ​នូវ​សម្មា​កម្មន្តៈ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ដឹង​ច្បាស់​នូវ​មិច្ឆាអាជីវៈ​ ​ថា​ជា​មិច្ឆាអាជីវៈ​ ​ដឹង​ច្បាស់​នូវ​សម្មាអាជីវៈ​ ​ថា​ជា​សម្មាអាជីវៈ​។​ ​សេចក្តី​ដឹង​ច្បាស់​នោះ​ ​ជា​សម្មាទិដ្ឋិ​ ​របស់​បុគ្គល​នោះ​។​
 [​២៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាអាជីវៈ​ ​តើ​ដូចម្តេច​។​ ​ការ​ធ្វើ​សត្វលោក​ឲ្យ​ស្ងើច​ ​និយាយ​លួង​ចងចិត្ត​គ្រហស្ថ​ ​ធ្វើ​បញ្ឆិតបញ្ឆៀង​អួត​ ​លើ​ក​តំ​កើង​ខ្លួន​ ​ស្វែងលាភ​ ​ទាក់​លាភ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​មិច្ឆាអាជីវៈ​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់