ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អ​មនសិ​កា​រៈ​ ​(​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​)​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​អ​មនសិ​កា​រៈ​ ​ជាហេតុ​ ​កាលបើ​សមាធិ​ ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់បង់​ទៅ​ដែរ​។​ ​វិចិកិច្ឆា​ ​និង​អ​មនសិ​កា​រៈ​ ​កើតឡើង​មិនបាន​ ​ដល់​អាត្មាអញ​ទៀត​ ​យ៉ាងណា​ ​អាត្មាអញ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
 [​១២២​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​។​បេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ថីនមិទ្ធៈ​ ​(​សេចក្តី​ងងុយ​ ​និង​ងោក​ងក់​)​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​ថីនមិទ្ធៈ​ជាហេតុ​ ​កាលបើ​សមាធិ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើ​គ​រូប​ទាំងឡាយ​ ​ក៏​បាត់បង់​ទៅ​ដែរ​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​និង​ថីនមិទ្ធៈ​ ​កើតឡើង​មិនបាន​ ​ដល់​អាត្មាអញ​ទៀត​ ​យ៉ាងណា​ ​អាត្មាអញ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់