គង់នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ចក្ក​រត​ន៍​ជា​ទិព្វ​ ​មាន​កាំ​មួយ​ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​ទាំង​ដុំ​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ព្រះរាជា​អង្គ​នោះ​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​បាន​ជា​ស្តេច​ចក្រពត្តិ​ហើយ​តើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ក្សត្រិយ៍​ ​ជា​ព្រះរាជា​ ​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ហើយ​ ​ទើប​យក​ព្រះហស្ត​ខាងឆ្វេង​ ​ចាប់​កុណ្ឌី​ ​យក​ព្រះហស្ត​ខាងស្តាំ​ ​ប្រស់​ព្រំ​ចក្ក​រត​ន៍​ ​ហើយ​ត្រាស់​ថា​ ​ចក្ក​រត​ន៍​ដ៏​ចម្រើន​ ​ចូរ​អណ្តែត​ទៅ​ ​ចក្ក​រត​ន៍​ដ៏​ចម្រើន​ ​ចូរ​មានជ័យ​ជំនះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ចក្ក​រត​ន៍​នោះ​ឯង​ ​ក៏​អណ្តែត​ត្រសែត​ ​ទៅកាន់​ទិសខាងកើត​ ​ទើប​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់​ស្តេច​ទៅតាម​ក្រោយ​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ចក្ក​រត​ន៍​ប្រតិស្ឋាន​ ​ក្នុង​ប្រទេស​ណា​ ​ព្រះបាទ​ចក្រពត្តិ​ ​ព្រមទាំង​ចតុរង្គសេនា​ ​ក៏​ចូល​ទៅ​តាំង​ព្រះរាជនិវេសន៍​ ​ក្នុង​ប្រទេស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ពួក​ស្តេច​ណា​ ​ដែល​ជាស​ត្រូវ​ ​គង់នៅ​ក្នុង​ទិសខាងកើត​ ​ព្រះរាជា​ទាំងនោះ​ ​ក៏​ស្តេច​ចូល​ទៅ​គាល់​ព្រះបាទ​ចក្រពត្តិ​ហើយ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ទ្រង់​ស្តេច​មក​ចុះ​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់