បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតប្រេតវិស័យ ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ចំណែកពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ ត្រង់ដើមដៃផ្សេងៗ នាំយកទៅថ្វាយព្រះយមរាជ(១) រួចក្រាបទូលថា បពិត្រព្រះឧបបត្តិទេព បុរសនេះ ជាអ្នកមិនគោរពមាតាបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនកោតក្រែងក្នុងត្រកូលរៀមច្បងទេ សូមទ្រង់ដាក់អាជ្ញា ដល់បុរសនេះចុះ។

(១) ស្តេនោះ គឺជាស្តេចវេមានិកប្រេត ព្រោះវេមានិកប្រេតនេះ ចួនកាលសោយទិព្វសម្បត្តិ គឺមានដើមកប្បព្រឹក្សជាទិព្វ ឧទ្យាជាទិព្វ ស្រីរបាំជាទិព្វ ក្នុងទិព្វវិមាន ចួនកាលក្លាយទៅជាព្រះយមរាជ សោយកម្មវិបាក។ អដ្ឋកថា។