ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ។ លុះភិក្ខុទាំងឡាយ និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានពោលនឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលអស្ចារ្យ ទាំងប្រកបដោយធម៌អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចំឡែក ទាំងប្រកបដោយធម៌ ដ៏ចំឡែកមែន។ នេះជាអន្តរាកថា របស់ភិក្ខុទាំងនោះ អន្តរាកថានេះ ក៏ដាច់ពាក់កណ្តាលទៅ។
[២៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីការសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលសំដៅទៅឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះបន្ទូលនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយដូចម្តេច ចុះពាក្យដូចម្តេច ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត