ព្រោះថា​ ​ជយ​សេន​រាជកុមារ​ ​កំពុង​នៅក្នុង​កណ្តាល​កាម​ ​កំពុង​បរិភោគ​កាម​ ​កំពុង​ទំពាស៊ី​កាម​វិតក្កៈ​ ​កំពុង​រោលរាល​ ​ដោយ​សេចក្តី​ក្រហល់ក្រហាយ​ ​ព្រោះ​កាម​ ​ជា​អ្នក​ខ្វល់ខ្វាយ​ ​ដើម្បី​ស្វែងរក​កាម​ ​នឹង​ដឹង​ ​នឹង​យល់​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណជាត​នោះ​ ​ដូចម្តេច​កើត​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៦១​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ដូច​សត្វពាហនៈ​ ​២ពួក​ ​គឺ​ ​ដំរី​គួរ​ទូន្មាន​ ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន​ ​ដែលគេ​កំពុង​ទូន្មាន​ជិត​បាន​ល្អ១​ ​ដែលគេ​ទូន្មាន​បាន​ល្អ​ហើយ១​។​ ​សត្វពាហនៈ​ ​២ពួក​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន​ ​ដែលគេ​មិនទាន់​ទូន្មាន​នៅឡើយ១​ ​ដែលគេ​ទូន្មាន​មិនទាន់​បាន១​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​សត្វពាហនៈ​ ​២ពួក​ណា​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន​ ​ដែលគេ​កំពុង​ទូន្មាន​ជិត​បាន​ល្អ១​ ​ទូន្មាន​បាន​ល្អ​ហើយ១​ ​ចុះ​ពួក​សត្វ​ ​ដែលគេ​កំពុង​ទូន្មាន​នោះ​ ​តើ​នឹង​លុះ​តាម​ដម្បូន្មា​នដែរ​ឬ​ ​កាលបើ​ទូន្មាន​ហើយ​ ​តើ​នឹង​ដល់​ថ្នាក់​ ​ដែលគេ​ធ្លាប់​ទូន្មាន​ដែរ​ឬទេ​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់