[​១២០​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចម្តេច​ហៅថា​ ​វិញ្ញាណ​មិន​រាត់រាយ​ ​មិន​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​តែ​វិញ្ញាណ​មិនបាន​រលឹក​ទៅតាម​រូប​និមិត្ត​ ​មិនបាន​ប្រាថ្នា​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​និមិត្ត​ ​មិន​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​និមិត្ត​ ​មិន​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​និមិត្ត​ ​(​នេះ​)​ ​ហៅថា​ ​វិញ្ញាណ​មិន​រាត់រាយ​ ​មិន​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​។​ ​ភិក្ខុ​ឮ​សំឡេង​ ​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ប៉ះពាល់​នូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​នូវ​ធម៌​ ​ដោយចិត្ត​ហើយ​ ​វិញ្ញាណ​ក៏​មិនបាន​រលឹក​ទៅតាម​ធម្ម​និមិត្ត​ ​មិន​ប្រាថ្នា​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្ម​និមិត្ត​ ​មិន​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្ម​និមិត្ត​ ​មិន​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្ម​និមិត្ត​ ​(​នេះ​)​ ​ហៅថា​ ​វិញ្ញាណ​មិន​រាត់រាយ​ ​មិន​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដែល​ហៅថា​ ​វិញ្ញាណ​មិន​រាត់រាយ​ ​មិន​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​ ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ១២៩ | បន្ទាប់