[​១៥៨​]​ ​ពាក្យ​ថា​ ​បុគ្គល​នោះ​ ​មិន​គួរ​បណ្តែតបណ្តោយ​បញ្ញា​ ​គួរ​រក្សា​រឿយ​ៗ​ ​នូវ​សច្ចៈ​ ​គួរ​ចម្រើ​នរឿយៗ​ ​នូវ​ចាគៈ​ ​គួរ​សិក្សា​នូវ​សន្តិ​ ​ដូច្នេះ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​មិន​បណ្តែតបណ្តោយ​បញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ធាតុ​នេះ​ ​មាន៦ប្រការ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​អាកាសធាតុ១​ ​វិញ្ញាណ​ធាតុ១​។​
 ​[​១៥៩​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បឋវីធាតុ​ ​តើ​ដូចម្តេច​។​ ​ឯ​បឋវីធាតុ​ ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​បឋវីធាតុ​ជា​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ធម្មជាត​ណា​ ​ដែល​កើត​ក្នុង​ខ្លួន​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​កក​ ​ជា​របស់​រឹង​ ​មានវិញ្ញាណ​ចូល​ទៅ​អាស្រ័យ​នៅ​ ​គឺ​សក់​ ​រោម​ ​ក្រចក​ ​ធ្មេញ​ ​ស្បែក​ ​សាច់​ ​សរសៃ​ ​ឆ្អឹង​ ​ខួរ​ក្នុង​ឆ្អឹង​ ​ទាច​ ​បេះដូង​ ​ថ្លើម​ ​វាវ​ ​ក្រពះ​ ​សួត​ ​ពោះវៀនធំ​ ​ពោះវៀនតូច​ ​អាហារ​ថ្មី​ ​អាហារ​ចាស់​ ​ឬ​របស់​ដទៃ​ណាមួយ​ ​ជា​ធម្មជាត​កើត​ក្នុង​ខ្លួន​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​កក​ ​ជា​របស់​រឹង​ ​មានវិញ្ញាណ​ចូល​ទៅ​អាស្រ័យ​នៅ​ដែរ​ ​ម្នាល​ភិក្ខុ​ ​នេះ​ ​យើង​ហៅថា​បឋវីធាតុ​ខាងក្នុង​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់