លុះ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្រោក​ឡើង​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ក្នុង​ទីនេះ​ ​បាន​ចូល​ទៅ​ឯ​ស្ទឹង​ត​បោ​ទា​ ​ដើម្បីនឹង​ស្រលាប​ខ្លួន​។​ ​លុះ​បាន​ស្រលាប​ខ្លួន​ ​ក្នុង​ស្ទឹង​ត​បោ​ទា​ស្រេចហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ឡើង​មកវិញ​ ​មានតែ​ចីវរ​មួយ​ ​ឈរ​ហាល​ខ្លួន​ឲ្យ​ស្ងួត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​គ្រា​រាត្រី​បឋមយាម​កន្លង​ហើយ​ ​មាន​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​ស្ទឹង​ត​បោ​ទា​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ក្នុង​ទីសម​គួរ​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​បពិត្រ​ភិក្ខុ​ ​លោក​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ទេវតា​ពោល​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ពោល​នឹង​ទេវតា​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​ទេវតា​នោះ​ ​តប​ថា​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំករុណា​ ​ក៏​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ដែរ
ថយ | ទំព័រទី ២១ | បន្ទាប់