​ឲ្យ​ទាន​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី២​។​ ​ឲ្យ​ទាន​ចំពោះ​ព្រះអរហន្ត​ ​ជា​សាវ័ក​របស់​ព្រះ​តថាគត​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៣​។​ ​ឲ្យ​ទាន​ចំពោះ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៤​។​ ​ឲ្យ​ទាន​ចំពោះ​អនាគាមិ​បុគ្គល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៥​។​ ​ឲ្យ​ទាន​ចំពោះ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៦​។​ ​ឲ្យ​ទាន​ចំពោះ​សកទាគាមិ​បុគ្គល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៧​។​ ​ឲ្យ​ទាន​ចំពោះ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល​ ​នេះ​ជា​ ​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៨​។​ ​ឲ្យ​ទាន​ចំពោះ​សោតាបន្ន​បុគ្គល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី៩​។​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់