​[​២៦៧​]​ ​ម្នាលនាង​ទាំងឡាយ​ ​ពោជ្ឈង្គ​ទាំង​ប្រាំពីរ​នេះ​ ​ភិក្ខុ​ណា​ចម្រើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ ​ហើយ​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ពោជ្ឈង្គ​ទាំង៧​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចម្រើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​សេចក្តី​រលត់​ ​ឈមមុខ​ទៅកាន់​សេចក្តី​លះបង់​ ​ចម្រើន​នូវ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចម្រើន​នូវ​វី​វិ​យស​ម្ពោ​ជ្ឈង្គ​.​.​.​ ​ចម្រើន​នូវ​បី​តិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចម្រើ​ននូវបស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចម្រើន​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចម្រើន​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​សេចក្តី​រលត់​ ​ឈមមុខ​ទៅកាន់​សេចក្តី​លះបង់​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ដែល​ភិក្ខុ​ណា​ ​បាន​ចម្រើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ ​ហើយ​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់