បុគ្គល​ ​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​។​បេ​។​ ​មុនី​ដែល​ជា​អ្នក​ស្ងប់​រម្ងាប់​ ​តែង​ហៅ​បុគ្គល​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​។

 បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ចាំ​នូវ​ឧទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​រៀន​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ករ​ត្តិ​គាថា​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​ទន្ទេញ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ករ​ត្តិ​គាថា​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​ចាំទុក​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ករ​ត្តិ​គាថា​ ​បពិត្រ​ភិក្ខុ​ ​ព្រោះថា​ ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ករ​ត្តិ​គាថា​ ​ប្រកបដោយ​ប្រយោជន៍​ ​ចាត់ថា​ជា​ ​អាទិ​ព្រហ្មចរិយៈ​ ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវបុត្រ​នោះ​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ចប់ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ករ​ត្តិ​គាថា​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​
 ​[​៤៥​]​ ​ព្រះអង្គ​ទ្រង់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ចុះលោក​ស្គាល់​ទេវបុត្រ​នោះ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ស្គាល់​ទេវបុត្រ​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ ​ទេវបុត្រ​នោះ​ ​ឈ្មោះ​ចន្ទ​នៈ​ ​ម្នាល​ភិក្ខុ​ ​ចន្ទ​ន​ទេវបុត្រ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​យកចិត្ត​ទុកដាក់​ ​ប្រមូល​មក​នូវ​ធម៌​ទាំងអស់​ ​ដោយចិត្ត​ ​ហើយ​ផ្ទៀង​សោត​ប្រសាទ​ប្រុង​ស្តាប់ធម៌​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ
ថយ | ទំព័រទី ៤៧ | បន្ទាប់