​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​បន្ទោបង់​នូវ​ការ​ពោល​គាថា​ ​ដូចជា​ចម្រៀង​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ធម៌​មាន​ហើយ​ ​នេះឯង​ ​ការ​ចិញ្ចឹមជីវិត​ ​ចូរ​អ្នក​ទំនុកបម្រុង​ព្រះ​ខីណាស្រព​ ​ដែល​មានគុណ​បរិបូណ៌​ ​ជា​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ជា​អ្នក​រម្ងាប់​នូវ​សេចក្តី​រពឹស​ ​ដោយ​បាយ​និង​ទឹក​ទៀត​ចុះ​ ​ព្រោះថា​ ​នោះ​ជា​ខេត្ត​របស់​បុគ្គល​អ្នក​ប្រាថ្នា​នូវ​បុណ្យ​។​

 [​១៥៥​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​។​

​ឧទយ​សូត្រ​ ​ទី២​


 [​១៥៦​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍​។​ ​លំដាប់នោះ​ឯង​ ​ឧទយ​ព្រាហ្មណ៍​ ​យក​បាយ​ ​ដាក់​ពេញ​បាត្រ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់