​ព្រោះហេតុនោះ​ឯង​ ​បុគ្គល​ក្នុង​សាសនា​ ​របស់​ព្រះមានព្រះភាគ​នោះ​ ​គប្បី​ជា​អ្នក​មិន​ប្រមាទ​ ​គប្បី​សិក្សា​រឿយ​ៗ​ ​នូវ​ការថ្វាយបង្គំ​គ្រប់​កាល​ចុះ​។​

​កោ​ណ្ឌញ្ញ​សូត្រ​ ​ទី៩​


 [​២៣០​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ព្រះ​អញ្ញា​កោ​ណ្ឌញ្ញ​មាន​អាយុ​ ​យូរណាស់​ហើយ​ ​ទើបនឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឱន​សិរ្សៈ​ ​ទៀប​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ជញ្ជក់​បាទា​ព្រះមានព្រះភាគ​ដោយ​មាត់​ ​ច្របាច់​ដោយ​បាតដៃ​ ​ហើយ​ប្រកាស​នាម​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​ ​កោ​ណ្ឌញ្ញ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​កោ​ណ្ឌញ្ញ​។​
 [​២៣១​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​កោ​ណ្ឌញ្ញ​មាន​អាយុ​នេះ​ ​យូរណាស់​ហើយ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់