​ទុតិយ​ទេវ​សូត្រ​ ​ទី២​


 [​៣៨៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​។​បេ​។​
 [​៣៨៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​ជា​មាណព​ឈ្មោះ​ ​មឃៈ​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​មឃ​វៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​បាន​ឲ្យ​ទាន​មុនគេ​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​បុរិន្ទ​ទៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​បាន​ឲ្យ​ទាន​ដោយ​គោរព​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​សក្កៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​បាន​ឲ្យ​ទីសម្រាប់​សំណាក់​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅថា​ ​វាសវៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​គិតឃើញ​ហេតុ​ ​សូម្បី​ទាំង​ពាន់​ ​ដោយ​មួយរំពេច​បាន​ ​ហេតុ​នោះ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់