កាលបើ​ចិត្ត​ ​របស់​ស្ត្រីភាព​ដែល​ឃើញ​នូវ​ធម៌​(​១​)​ ​ដោយ​ប្រពៃ​ ​បាន​តាំង​មាំ​ហើយ​(​២​)​ ​កាលបើ​ញាណ​(​៣​)​ ​កំពុង​ប្រព្រឹត្តទៅ​ ​ស្ត្រីភាព​នឹង​ធ្វើអ្វី​ ​(​ក៏​ធ្វើ​បាន​)​ ​បើ​បុគ្គល​ណា​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ជា​ស្ត្រី​ ​ឬ​ជា​បុរស​ ​ឬមួយ​មាន​កង្វល់​ថា​ ​អាត្មាអញ​ ​មាន​ ​ដូច្នេះ​ ​មារ​គួរ​នឹង​ស្តីថា​ឲ្យ​បុគ្គល​នោះ​បាន​។​

 លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​ដឹង​ថា​ ​សោ​មា​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ឯង​។​

​គោតមី​សូត្រ​ ​ទី៣​


 [​៧​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​កិសា​គោតមី​ភិក្ខុនី​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្ត​ ​ក៏​ដើរសំដៅទៅ​កាន់​អន្ធ​វ័ន​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​លុះ​ចូល​ទៅដល់​អន្ធ​វ័ន​ហើយ​ ​ក៏​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
​(​១​)​ ​ចតុ​សច្ចធម៌​ ​ឬ​ខន្ធ​បញ្ចកៈ​ ​ជា​អារម្មណ៍​នៃ​វិបស្សនា​។​ ​(​២​)​ ​ចិត្ត​ដែល​តាំងនៅ​ក្នុង​សមាធិ​។​ ​(​៣​)​ ​ផល​សមាបត្តិ​ញ្ញាណ​។​
ថយ | ទំព័រទី ៥ | បន្ទាប់