កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់នៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញា ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ កុលបុត្ត ដែលបួសហើយព្រោះសទ្ធា គួរតែប្រារព្ធ នូវសេចក្តីព្យាយាម (ប្រកបដោយអង្គ៤) ថា ស្បែក១ សរសៃ១ ឆ្អឹង១ ចូរសល់នៅចុះ ឯសាច់ឈាមក្នុងសរីរៈ ចូររីងស្ងួតទៅចុះ គុណជាតណា ដែលបុគ្គលគប្បីដល់ដោយកម្លាំងរបស់បុរស ដោយសេចក្តីព្យាយាម របស់បុរស ដោយសេចក្តីប្រឹងប្រែង របស់បុរស បើមិនទាន់ដល់នូវគុណជាតនោះទេ