​[​១៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​ក៏​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​១៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​ភ្លើង​ធំ​ ​របស់​អ្នករក​ឧស១០នាក់​ក្តី​ ​អ្នករក​ឧស២០នាក់​ក្តី​ ​អ្នករក​ឧស៣០នាក់​ក្តី​ ​អ្នករក​ឧស៤០នាក់​ក្តី​ ​គប្បី​ឆេះ​ ​(​តែបើ​)​ ​បុរស​មិន​យក​ស្មៅ​ស្ងួត​ ​មិន​យក​គោម័យ​ស្ងួត​ ​មិន​យក​កំណាត់ឈើ​ស្ងួត​ ​ទៅ​ដាក់​ក្នុង​គំនរ​ភ្លើង​នោះ​ ​គ្រប់​កាល​ទេ​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់