​កាលបើ​ធម្មជាត​នេះ​មិន​មាន​ ​ធម្មជាត​នេះ​ក៏​មិន​មាន​ដែរ​ ​ព្រោះ​ការ​រលត់​នៃ​ធម្មជាត​នេះ​ ​ទើប​ធម្មជាត​នេះ​រលត់​ដែរ​ ​គឺថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញា​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​តថាគត​ ​បាន​បើក​ ​បាន​ប្រកាស​ ​ឲ្យ​ងាយ​ ​ដូចជា​បុរស​គ្មាន​កំណាត់សំពត់​ ​បិទបាំង​កាយ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​ ​ដែល​តថាគត​សំដែង​ហើយដោយ​ប្រពៃ​ ​តថាគត​ ​បាន​បើក​ ​បាន​ប្រកាស​ ​ឲ្យ​ងាយ​ ​ដូចជា​បុរស​គ្មាន​កំណាត់សំពត់​ ​បិទបាំង​កាយ​ ​យ៉ាងនេះ​ ​កុលបុត្ត​ ​ដែល​បួស​ហើយ​ព្រោះ​សទ្ធា​ ​គួរតែ​ប្រារព្ធ​ ​នូវ​សេចក្តី​ព្យាយាម​ ​(​ប្រកបដោយ​អង្គ៤​)​ ​ថា​ ​ស្បែក១​ ​សរសៃ១​ ​ឆ្អឹង១​ ​ចូរ​សល់​នៅ​ចុះ​ ​ឯ​សាច់ឈាម​ក្នុង​សរីរៈ​ ​ចូរ​រីងស្ងួត​ទៅចុះ​ ​គុណជាត​ណា​ ​ដែល​បុគ្គល​គប្បី​ដល់​ដោយ​កម្លាំង​របស់​បុរស​ ​ដោយ​សេចក្តី​ព្យាយាម​ ​របស់​បុរស​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​របស់​បុរស​ ​បើមិនទាន់​ដល់​នូវ​គុណជាត​នោះ​ទេ​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់