[​១៤៨​]​ ​ម្នាល​កស្សប​ ​ចុះ​អ្នក​ឃើញ​អំណាច​ប្រយោជន៍​ដូចម្តេច​ ​បាន​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ ​ទាំង​ពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ ​អស់​រាត្រី​យូរអង្វែង​ម្ល៉េះ​។​
 (​បេយ្យាលៈ​ ​យ៉ាងនេះ​)​
 ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​.​.​.​ ​ជា​អ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​.​.​.​ ​ជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​.​.​.​ ​ជា​អ្នក​ប្រាថ្នា​តិច​ផង​.​.​.​ ​ជា​អ្នក​សន្តោស​ផង​.​.​.​ ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​.​.​.​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ផង​.​.​.​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​។​
 [​១៤៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​អំណាច​ប្រយោជន៍​ទាំងពីរ​ ​ជា​យូរអង្វែង​មក​ហើយ​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​។​បេ​។​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​.​.​.​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​បង្សុកូល​ផង​.​.​.​ ​ជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​.​.​.​ ​ជា​អ្នក​ប្រាថ្នា​តិច​ផង​.​.​.​ ​ជា​អ្នក​សន្តោស​ផង​.​.​.​ ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​.​.​.​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ផង​.​.​.​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង
ថយ | ទំព័រទី ១៣១ | បន្ទាប់