​ម្នាល​កស្សប​ ​រឿង​នោះ​ ​មាន​ទំនង​គួរឲ្យ​អ្នកផង​ ​និយាយ​បាន​ថា​ ​ព្រហ្មចារី​បុគ្គល​ ​ត្រូវ​ឧបទ្រព​ ​របស់​ព្រហ្មចារី​បុគ្គល​បៀតបៀន​ហើយ​ ​ព្រហ្មចារី​បុគ្គល​ ​ត្រូវ​សេចក្តី​ប្រាថ្នា​លើសលុប​ ​របស់​ព្រហ្មចារី​បុគ្គល​រួបរឹត​ហើយ​។​ ​ម្នាល​កស្សប​ ​ឥឡូវនេះ​ ​ពាក្យ​នោះ​ ​មាន​ទំនង​គួរឲ្យ​អ្នកផង​និយាយ​បាន​ថា​ ​ព្រហ្មចារី​បុគ្គល​ ​ត្រូវ​ឧបទ្រព​ ​របស់​ព្រហ្មចារី​បុគ្គល​បៀតបៀន​ហើយ​ ​ព្រហ្មចារី​បុគ្គល​ ​ត្រូវ​សេចក្តី​ប្រាថ្នា​លើសលុប​ ​របស់​ព្រហ្មចារី​បុគ្គល​រួបរឹត​ហើយ​។​ ​ចប់​សូត្រ​ទី៨​។​
 [​១៦៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​នោះ​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​កស្សប​ប្រាថ្នា​ដរាបណា​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​នោះ​ ​ដរាប​នោះ​ដែរ​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់