​លុះ​ព្រះ​មហាកស្សប​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​ក្នុង​កាលពីដើម​ ​មាន​សិក្ខាបទ​តិច​ ​តែ​មាន​ភិក្ខុ​បានសម្រេច​ព្រះ​អរហត្ត​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​ឥឡូវនេះ​ ​មាន​សិក្ខាបទ​ច្រើន​ ​តែ​មាន​ភិក្ខុ​បានសម្រេច​ព្រះ​អរហត្ត​តិច​។​
 ​[​២០០​]​ ​ម្នាល​កស្សប​ ​ហេតុ​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​ឯង​ ​កាលបើ​ពួក​សត្វ​សាបសូន្យ​ទៅ​ ​ព្រះ​សទ្ធម្ម​ក៏​អន្តរធាន​ទៅ​ដែរ​ ​បាន​ជា​មាន​សិក្ខាបទ​ច្រើន​ ​មាន​ពួក​ភិក្ខុ​បានសម្រេច​ព្រះ​អរហត្ត​តិច​ ​ម្នាល​កស្សប​ ​សទ្ធម្ម​ប្ប​ដិ​រូប​ ​គឺ​ធម៌​ដែល​ស្រដៀងគ្នា​នឹង​ព្រះ​សទ្ធម្ម​ ​មិនបាន​កើតឡើង​ ​ក្នុង​លោក​ ​ដរាបណា​ ​ការ​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ​ក៏​មិន​មាន​ ​ដរាប​នោះ​ ​ម្នាល​កស្សប​ ​សទ្ធម្ម​ប្ប​ដិ​រូប​ ​កើតឡើង​ក្នុង​លោក​ ​កាលណា​ ​ការ​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ​ក៏​មានកាល​នោះ​។​ ​ម្នាល​កស្សប​ ​ជាតរូប​ប្ប​ដិ​រូប​ ​គឺ​របស់​ដែល​ស្រដៀងនឹង​មាស​ ​មិនទាន់​កើតឡើង​ក្នុង​លោក​ ​ដរាបណា​ ​ការ​អន្តរធាន​នៃ​មាស​ ​ក៏​មិន​មាន​ ​ដរាប​នោះ​ ​ម្នាល​កស្សប​ ​ជាតរូប​ប្ប​ដិ​រូប​ ​គឺ​របស់​ដែល​ស្រដៀងនឹង​មាស​ ​កើតឡើង​ក្នុង​លោក​ ​កាលណា​
ថយ | ទំព័រទី ១៧៧ | បន្ទាប់