​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​ក្តៅ​ផ្សា​ ​គ្រោតគ្រាត​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ការ​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ដែល​រក​គុណជាត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​លះបង់​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ទាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​កុំ​ឲ្យ​គ្រប​សង្កត់ចិត្ត​យើង​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៧​។​
 [​២៦៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​ក្តៅ​ផ្សា​ ​គ្រោតគ្រាត​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ការ​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ដែល​រក​គុណជាត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់