ក៏​ដាក់​លាមក​ពេញ​ក្នុង​ស្នូក​ ​រួចហើយ​ ​ប្រើ​គេ​ឲ្យ​ប្រាប់​ភត្តកាល​ ​ហើយ​ពោល​ដូច្នេះ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​និមន្ត​ឆាន់​ដរាបដល់​ឆ្អែត​ផង​ ​សូម​និមន្ត​យក​ទៅ​ផង​។​ ​ចប់​សូត្រ​ទី២​។​
 [​៣២០​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ស្រី​និ​ច្ឆ​វី​ ​គឺ​ស្រី​មិន​មាន​ស្បែក​ក្រៅ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​នូវ​ស្រី​នោះ​ ​ស្រី​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រី​នុ៎ះ​ ​(​ពីដើម​)​ ​ជា​ស្រី​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្តី​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៣​។​
 [​៣២១​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ស្រី​មង្គុ​ឡី​(​១​)​ ​មាន​ក្លិនស្អុយ​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​ ​នូវ​ស្រី​នោះ​ ​ស្រី​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រី​នុ៎ះ​ ​(​ពីដើម​)​ ​ជា​ស្រី​មេមត់​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៤​។​
​(​១​)​ ​ស្រី​មាន​រូបអាក្រក់​ ​បុរស​គប្បី​ខ្ពើម​។​
ថយ | ទំព័រទី ២៤៩ | បន្ទាប់