​ចម្រើន​មេ​ត្ត​ចិត្ត​ ​ដោយហោចទៅ​ ​សូម្បី​អស់​កាល​ត្រឹមតែ​ការ​រឹតទឹកដោះគោ​ប៉ុណ្ណោះ​ ​ក្នុង​មជ្ឈន្តិកសម័យ​ក្តី​ ​បុគ្គល​ណា​ ​ចម្រើន​មេ​ត្ត​ចិត្ត​ ​ដោយហោចទៅ​ ​សូម្បី​អស់​កាល​ត្រឹមតែ​ការ​រឹតទឹកដោះគោ​ប៉ុណ្ណោះ​ ​ក្នុង​សាយណ្ហសម័យ​ក្តី​ ​ការ​ចម្រើន​មេ​ត្ត​ចិត្ត​នេះ​ ​ឈ្មោះថា​ ​មានផល​ច្រើនលើស​លុប​ជាង​ទាន​នោះ​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​យើង​ទាំងឡាយ​ ​នឹង​ចម្រើន​ ​ធ្វើឲ្យ​ច្រើន​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​នៅ​ ​តម្កល់​ទុ​ក​រឿយ​ៗ​ ​សន្សំទុក​ ​ប្រារព្ធ​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៤​។​
 [​៣៣៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​លំពែង​មាន​ផ្លែ​ដ៏​មុត​ ​ស្រាប់តែ​មាន​បុរស​មកដល់​ ​គិតថា​ ​អាត្មាអញ​ ​នឹង​យក​បាតដៃ​ ​ឬ​ក្តាប់ដៃ​ទះតប់​ ​ធ្វើលំ​ពែង​ដែល​មាន​ផ្លែ​ដ៏​មុត​នេះ​ឲ្យ​ខ្មូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​បុរស​នោះ​ ​គួរ​ដើម្បី​យក​បាតដៃ​ ​ឬ​ក្តាប់ដៃ​ទះតប់​លំពែង​ ​ដែល​មាន​ផ្លែ​ដ៏​មុត​ឯណោះ​ ​ធ្វើឲ្យ​ខ្មូរ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិនបានទេ​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​លំពែង​មាន​ផ្លែ​ដ៏​មុត​ឯណោះ​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់