ព្រោះថា​ ​អហង្ការ​ ​(​ទិដ្ឋិ​)​ ​មមង្ការ​ ​(​តណ្ហា​)​ ​និង​មា​នា​នុ​ស័យ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ដកចេញ​ស្រឡះ​ ​អស់​កាលយូរ​ហើយ​ ​ហេតុ​ដូច្នោះ​ ​ទើប​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​មិនកើត​ឡើង​ ​ដល់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ព្រោះ​ការប្រែប្រួល​ ​ការ​ផ្លាស់​ប្តូរ​ ​នៃ​ព្រះ​សាស្តា​ឡើយ​។​ ​ចប់​សូត្រ​ទី២​។​
 [​៣៥៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​គង់នៅ​ក្នុង​វិហារ​ជាមួយគ្នា​(​១​)​ ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
​(​១​)​ ​ក្នុង​ល្វែង​ជាមួយគ្នា​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់