​មានការ​រលាស់​ចេញ​ដូចម្តេច​ ​វាយោធាតុ​ ​មាន​អានិសង្ស​ដូចម្តេច​ ​មានទោស​ដូចម្តេច​ ​មានការ​រលាស់​ចេញ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បឋវីធាតុ​ ​នេះ​ជា​ ​អានិសង្ស​ ​នៃ​បឋវីធាតុ​ ​បឋវីធាតុ​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ ​នេះ​ជា​ទោស​របស់​បឋវីធាតុ​ ​ការ​បន្ទោបង់​នូវ​សេចក្តី​ត្រេកត្រអាល​ ​ការ​លះបង់​នូវ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​បឋវីធាតុ​ ​នេះ​ជា​ការ​រលាស់ចោល​នូវ​បឋវីធាតុ​។​ ​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អាបោធាតុ​.​.​.​ ​ព្រោះ​អាស្រ័យ​តេជោធាតុ​.​.​.​ ​ព្រោះ​អាស្រ័យ​វាយោធាតុ​ ​នេះ​ជា​ ​អានិសង្ស​ ​នៃ​វាយោធាតុ​ ​វាយោធាតុ​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ ​នេះ​ជា​ទោស​របស់​វាយោធាតុ​ ​ការ​បន្ទោបង់​នូវ​សេចក្តី​ត្រេកត្រអាល​ ​ការ​លះបង់​នូវ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​វាយោធាតុ​ ​នេះ​ជា​ការ​រលាស់ចោល​នូវ​វាយោធាតុ​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់