​[​៨២​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ត្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការឋិតនៅ​ ​ការ​វិល​មក​ ​ការ​មាន​ប្រាកដ​ ​នៃ​បឋវីធាតុ​ណា​ ​នុ៎ះ​ឈ្មោះថា​ ​ការ​កើតឡើង​នៃ​សេចក្តី​ទុក្ខ​ ​ឈ្មោះថា​ ​ការឋិតនៅ​នៃ​រោគ​ ​ឈ្មោះថា​ ​ការ​មាន​ប្រាកដ​ ​នៃជ​រា​ ​និង​មរណៈ​។​ ​ការ​កើតឡើង​ ​ការឋិតនៅ​ ​ការ​វិល​មក​ ​ការ​មាន​ប្រាកដ​ ​នៃ​អាបោធាតុ​.​.​.​ ​នៃ​តេជោធាតុ​.​.​.​ ​នៃ​វាយោធាតុ​ណា​ ​នុ៎ះ​ឈ្មោះថា​ ​ការ​កើតឡើង​នៃ​សេចក្តី​ទុក្ខ​ ​ឈ្មោះថា​ ​ការឋិតនៅ​នៃ​រោគ​ ​ឈ្មោះថា​ ​ការ​មាន​ប្រាកដ​ ​នៃជ​រា​ ​និង​មរណៈ​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ ​នៃ​បឋវីធាតុ​ណា​ ​នុ៎ះ​ឈ្មោះថា​ ​ការ​រលត់​នៃ​សេចក្តី​ទុក្ខ​ ​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​ ​សេចក្តី​រលត់​នៃ​អាបោធាតុ​ណា​.​.​.​ ​សេចក្តី​រលត់​នៃ​តេជោធាតុ​ណា​.​.​.​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​ការ​អស់​នៃ​វាយោធាតុ​ណា​ ​នុ៎ះ​ឈ្មោះថា​ ​ការ​រលត់​នៃ​សេចក្តី​ទុក្ខ​ ​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​ ​ចប់​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់