​ន​តុ​ម្ហា​ក​វគ្គ​


 [​៧១​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​នេះ​ចេញ​ ​របស់​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​របស់​ដូចម្តេច​ ​ដែល​មិនមែន​របស់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​រូប​នោះ​ចេញ​ ​រូប​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​វេទនា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​វេទនា​នោះ​ចេញ​ ​វេទនា​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​សញ្ញា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​។​ ​សង្ខារ​ទាំងឡាយ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​សង្ខារ​នោះ​ចេញ
ថយ | ទំព័រទី ៧៥ | បន្ទាប់