​យមក​វគ្គ​


 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលមុន​ ​តថាគត​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​សម្ពោធិញ្ញាណ​នៅឡើយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្វី​ហ្ន៎​ ​ជា​អានិសង្ស​ ​របស់​ភ្នែក​ ​អ្វី​ហ្ន៎​ ​ជា​ទោស​របស់​ភ្នែក​ ​អ្វី​ជា​គ្រឿងរ​លាស់​ចេញ​នូវ​ភ្នែក​ ​អ្វី​ជា​អានិសង្ស​របស់​ត្រចៀក​។​បេ​។​ ​អ្វី​ជា​អានិសង្ស​របស់​ច្រមុះ​។​ ​អ្វី​ជា​អានិសង្ស​របស់​អណ្តាត​។​ ​អ្វី​ជា​អានិសង្ស​របស់​កាយ​។​ ​អ្វី​ជា​អានិសង្ស​របស់​ចិត្ត​ ​អ្វី​ជា​ទោស​របស់​ចិត្ត​ ​អ្វី​ជា​គ្រឿងរ​លាស់​ចេញ​នូវ​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​នេះ​ជា​អានិសង្ស​របស់​ភ្នែក​ ​ភ្នែក​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​របស់​ភ្នែក​ ​ការ​កំចាត់​បង់​ ​នូវ​ឆន្ទ​រាគៈ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគៈ​ ​ក្នុង​ភ្នែក​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ភ្នែក​។​បេ​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​នេះ​ជា​អានិសង្ស​របស់​អណ្តាត​ ​អណ្តាត​ណា​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់