​ទៅមុខ​ ​និង​ឈាន​ថយក្រោយ​ ​ក៏​មិន​ប្រាកដ​ ​កាលបើ​មិន​មាន​សន្លាក់​ ​ការ​បត់​ចូល​ ​និង​លា​ចេញ​ ​ក៏​មិន​ប្រាកដ​ ​កាលបើ​មិន​មានពោះ​ ​សេចក្តី​ស្រេកឃ្លាន​ ​ក៏​មិន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​យ៉ាងនេះ​ឯង​ ​កាលបើ​ចក្ខុ​ ​មិន​មាន​ ​សេចក្តី​សុខ​ ​ទុក្ខ​ជា​ខាងក្នុង​ ​ក៏​មិនកើត​ឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​កាលបើ​ជិវ្ហា​មិន​មាន​ ​សេចក្តី​ ​សុខទុក្ខ​ជា​ខាងក្នុង​ ​ក៏​មិនកើត​ឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​កាលបើ​មនោ​មិន​មាន​ ​សេចក្តី​សុខទុក្ខ​ ​ជា​ខាងក្នុង​ ​ក៏​មិនកើត​ឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​។​ ​
 [​៣០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មានដៃ​ ​ការ​កាន់​ ​និង​ការ​ដាក់ចុះ​ ​ក៏​មាន​ ​កាលបើ​មាន​ជើង​ ​ការ​ឈានទៅមុខ​ ​និង​ឈាន​ថយក្រោយ​ ​ក៏​មាន​ ​កាលបើ​មាន​សន្លាក់​ ​ការ​បត់​ចូល​ ​និង​លា​ចេញ​ ​ក៏​មាន​ ​កាលបើ​មានពោះ​ ​សេចក្តី​ស្រេកឃ្លាន​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​យ៉ាងនេះ​ឯង​ ​កាលបើ​ចក្ខុ​មាន​ ​សេចក្តី​សុខទុក្ខ​ ​ជា​ខាងក្នុង​ ​ក៏​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​បច្ច័យ​។​បេ​។​ ​កាលបើ​ជិវ្ហា​មាន​។​ ​បេ​។​ ​កាលបើ​មនោ​មាន​ ​សេចក្តី​សុខទុក្ខ​ ​ជា​ខាងក្នុង​ ​ក៏​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​។​ ​
ថយ | ទំព័រទី ៣៩២ | បន្ទាប់