​សុ​ខិន្ទ្រិយ​វគ្គ​


 [​២៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​(​១​)​ ​នេះ​មាន​ ​៥យ៉ាង​។​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សុ​ខិន្ទ្រិយ​ ​១​ ​ទុ​ក្ខិន្ទ្រិយ​ ​១​ ​សោ​មនស្សិ​ន្ទ្រិយ១​ ​ទោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ឧបេ​ក្ខិន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​២៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឥន្ទ្រិយ​ ​៥​ ​យ៉ាងគឺ​អ្វីខ្លះ​។​ ​គឺ​សុ​ខិន្ទ្រិយ​ ​១​ ​ទុ​ក្ខិន្ទ្រិយ​ ​១​ ​សោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ទោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ឧបេ​ក្ខិន្ទ្រិយ​ ​១​។​ ​
 [​២៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​អរិយ​សាវក​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ឥន្ទ្រិយ​ ​៥​ ​យ៉ាងនេះ​ឯង​។​
​(​១​)​ ​ប្រែថា​ជា​អធិបតី​ ​(​ជាធំ​)​ ​គឺ​ធម្មជាត​ទាំងនេះ​ ​មាន​នាទី​ផ្សេង​ ​ៗ​ ​គ្នា​ ​ដូច​អារម្មណ៍​ជា​សុខ​ ​មានមុខ​ងារ​ទទួលយក​ខាង​សុខ​ ​អារម្មណ៍​ជា​ទុក្ខ​ ​មានមុខ​ងារ​ខាង​ទុក្ខ​។​ ​អដ្ឋកថា​។
ថយ | ទំព័រទី ១៦៦ | បន្ទាប់