​ឥទ្ធិបាទ​សំយុត្ត​
​បា​វាល​វគ្គ​​


 [​៤៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេញ​ចាក​វដ្តៈ​ ​ហើយ​បាន​ដល់​ព្រះនិព្វាន​។​ ​ឥទ្ធិបាទ​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីរិយ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធើ្វ​ឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេញ​ចាក​វដ្តៈ​ ​ហើយ​បាន​ដល់​ព្រះនិព្វាន​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់