​[​៥៨៥​]​ ​បើ​ភិក្ខុ​នោះ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​ធម៌​មិន​គួរ​បដិកូល​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​បដិកូលសញ្ញា​ ​ក្នុង​ធម៌​នោះ​។​បេ​។​ ​ជា​អ្នកមាន​ឧបេក្ខា​ ​មានសតិ​សម្បជញ្ញៈ​ ​ក្នុង​ធម៌​ទាំងនោះ​។​ ​ម្នាល​អាវុសោ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ទើប​ឈ្មោះថា​ ​ភិក្ខុ​អ្នកធ្វើ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ឲ្យ​បរិបូណ៌​។​
 [​៥៨៦​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​កើ​ត​បរិវិតក្កៈ​ ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងឡាយ​ឯណា​នីមួយ​ ​បោះបង់​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​បោះបង់​មគ្គ​ ​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​ទី​អស់​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងឡាយ​ឯណា​នីមួយ​ ​ធ្វើស​តិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ឲ្យ​បរិបូណ៌​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធ្វើ​មគ្គ​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​ទី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ឲ្យ​បរិ​បូ​ណ​ដែរ​។​
 [​៥៨៧​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ដឹង​នូវ​បរិវិតក្កៈ​ ​ក្នុងចិត្ត​របស់​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដោយចិត្ត​ ​(​ខ្លួន​)​ ​ហើយក៏​មក​ប្រាកដ​ ​ក្នុង​ទី​ចំពោះមុខ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​ ​មាន​អាយុ​ភ្លាម​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះ​។​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់