​សីស​បាប​ណ្ណ​វគ្គ​ ​ទី៤​


 [​៤១៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សីស​បា​វន​ ​(​ព្រៃ​ធ្នង់​)​ ​ទៀប​ក្រុង​កោ​សម្ពី​ ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចាប់​ស្លឹក​ធ្នង់​បន្តិច​ ​ដោយ​ព្រះហស្ដ​ ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​សំគាល់​សេចក្ដី​នុ៎ះ​ ​ដូចម្ដេច​ ​ស្លឹង​ធ្នង់​បន្ដិច​ ​ដែល​តថាគត​ ​ចាប់​ដោយដៃ​ក្ដី​ ​ស្លឹង​ធ្នង់​ ​ដែល​នៅ​ឯ​ដើម​ធ្នង់​ក្ដី​ ​ស្លឹក​នោះ​ ​តើ​ស្លឹក​ណា​ច្រើនជាង​ហ្ន៎​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្លឹង​ធ្នង់​ ​ដែល​ព្រះមានព្រះភាគ​ ​ចាប់​ដោយ​ព្រះហស្ត​ ​មាន​ប្រមាណ​តិចណាស់​ ​ឯ​ស្លឹង​ធ្នង់​ទាំងនោះ​ ​ដែល​នៅដើម​ធ្នង់​ ​មាន​ចំនួន​ច្រើនជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​មែនហើយ​ ​ពាក្យ​ណា​ ​ដែល​តថាគត​មិន​សំដែង​ ​ដើម្បី​សេចក្ដី​ត្រាស់​ដឹង​ ​ដល់​អ្នក​ទាំងឡាយ​ ​ពាក្យ​នុ៎ះឯង​ ​មាន​ចំនួន​ច្រើនជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​នុ៎ះ​ ​បាន​ជាត​ថា​គត​មិន​សំដែង​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពាក្យ​នុ៎ះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ជា​អាទិ​ព្រហ្មចរិយ​ធម៌​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់