​សោ​តា​បតិ្ត​សំយុត្ត​
​វេឡុ​ទ្វារ​វគ្គ​ ​ទី១​​


 ​[​១១២​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិតមែន​ថា​ ​ស្ដេច​ចក្រពត្តិ​ ​សោយរាជ​សម្បត្តិ​ ​មាន​សភាព​ជា​ឥស្សរៈ​ ​ជាធំ​ជាង​ទ្វីប​ទាំង​ ​៤​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុ​គ​គិ​សួគ៌​ ​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ ​ក្នុង​ស្ថាន​តាវត្តិង្ស​។​ ​ទេវបុត្រ​នោះ​ ​មាន​ពួក​ស្រី​អប្សរ​ ​ចោមរោម​ក្នុង​នន្ទ​នវន​ឱទ្យាន​ ​ក្នុង​ស្ថាន​តាវត្តិង្ស​នោះ​ ​ទ្រង់​ឆ្អែត​ស្កប់ស្កល់​ ​មូល​មិត្ត​ដោយ​កាមគុណ​ ​ទាំង​ ​៥​ ​ជា​ទិព្វ​។​ ​បើ​ទេវបុត្រ​នោះ​ ​មិនបាន​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​។​ ​ទេវបុត្រ​នោះ​ ​ក៏​គង់​មិន​រួច​ស្រឡះ​ចាក​នរក​ ​មិន​រួច​ស្រឡះ​ចាក​កំណើត​តិរច្ឆាន​ ​មិន​រួច​ ​ស្រឡះ​ ​ចាក​ប្រេតវិស័យ​ ​មិន​រួច​ស្រឡះ​ ​ចាក​អសុរកាយ​បាន​ឡើយ​។​ ​
 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​រមែង​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភោជន​ជា​ពំនូត​ ​ដែល​បាន​មក​ ​ដោយ​កម្លាំង​កំភួនជើង​ ​ប្រើប្រាស់​នូវ​សំពត់​គ្មាន​ជាយ​ ​ក៏​ពិតមែនហើយ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់