​[​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​ទូន្មាន​ ​មិនបាន​គ្រប់គ្រង​ ​មិនបាន​រក្សា​ ​មិនបាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្ត​ ​ទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​ ​បុគ្គល​មិនបាន​ទូន្មាន​ ​មិនបាន​គ្រប់គ្រង​ ​មិនបាន​រក្សា​ ​មិនបាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ ​យ៉ាង​ធំ​។​
 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​បាន​ទូន្មាន​ ​បាន​គ្រប់គ្រង​ ​បាន​រក្សា​ ​បាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​បាន​ទូន្មាន​ ​បាន​គ្រប់គ្រង​ ​បាន​រក្សា​ ​បាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​។​

​ចប់​ ​វគ្គ​ ​ទី៤​។​


 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុង​គ្រាប់ស្រូវ​ខ្សាយ​ក្ដី​ ​ចុង​គ្រាប់ស្រូវ​ដំណើប​ក្តី​ ​ដែល​បុគ្គល​រៀបចំ​មិន​ត្រូវ​ទំនង​ ​គឺ​មិន​ឲ្យ​មាន​ចុង​ឡើងលើ​ទេ​ ​បុគ្គល​សង្កត់​ដោយដៃ​ ​ឬ​ជាន់​ដោយ​ជើង​ ​នឹង​មុត​ដៃ​ ​ឬ​ជើង​ ​នឹង​ធ្វើ​ឈាម​ឲ្យ​ផុល​ឡើង​បាន​ ​ហេតុដូច្នេះ​ ​មិនដែល​មាន​ទេ​ ​រឿង​នោះ​ ​ព្រោះ
ថយ | ទំព័រទី ១៤ | បន្ទាប់