[២០៥] ម្នាលភិក្ខុទាំងឡាយ ដូចអារាម(១) គួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីប នេះ មានចំនួនតិច ត្រង់ទីដែលទួល និងទំនាប ជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតលើគោក មានចំនួនតិច ពួកសត្វ ដែលកើតក្នុងទឹក ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលកើតក្រៅពីមនុស្សលោក ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមជ្ឈិមជនបទ មានចំនួនតិច ពួកសត្វ ដែលកើតក្នុងបច្ចន្តជនបទ ក្នុងមិលក្ខៈកំណើត ជាអ្នកមិនចេះដឹង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានបញ្ញា មិនល្ងង់ខ្លៅ មិនល្មេញល្មើ អាចដឹងសេចក្តី នៃសុភាសិត សេចក្តីនៃទុព្ភាសិតបាន មានចំនួនតិច
(១) ពាក្យថា អារាម ជាឈ្មោះសួនឈើផ្លែ សួនឈើផ្កា។ ដូចវេឡុវនារាម, ជីវកម្ពវនារាម, ជេតវនារាម, បុព្វារាម ក៏ជាសួនច្បារ។ អដ្ឋកថា។