​អនុ​សយ​វគ្គ​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុ​សយៈ​នេះ​ ​មាន​ ​៧​ ​យ៉ាង​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាម​រា​គា​នុ​សយៈ​ ​១​ ​បដិ​ឃានុ​សយៈ​ ​១​ ​ទិ​ដ្ឋានុ​សយៈ​ ​១​ ​វិ​ចិ​កិ​ច្ឆា​នុ​សយៈ​ ​១​ ​មា​នា​នុ​សយៈ​ ​១​ ​ភវ​រា​គា​នុ​សយៈ​ ​១​ ​អ​វិ​ជ្ជានុ​សយៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​អនុ​សយៈ​ ​៧​ ​យ៉ាង​។​
 [​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​អនុ​សយៈ​ ​ទាំង​ ​៧​។​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​កាម​រា​គា​នុ​សយៈ​ ​បដិ​ឃានុ​សយៈ​។​បេ​។​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​ទិ​ដ្ឋានុ​សយៈ​ ​វិ​ចិ​កិ​ច្ឆា​នុ​សយៈ​ ​មា​នា​នុ​សយៈ​ ​ភវ​រា​គា​នុ​សយៈ​ ​អ​វិ​ជ្ជានុ​សយៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​អនុ​សយៈ​ ​៧​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​កាម​រា​គា​នុ​សយៈ​ ​ភិក្ខុ​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មិន​មាន​ទី​កើត​តទៅទៀត​ជា​ធម្មតា​ ​បដិ​ឃានុ​សយៈ​។​បេ​។​ ​ទិ​ដ្ឋានុ​សយៈ​ ​វិ​ចិ​កិ​ច្ឆា​នុ​សយៈ​ ​មា​នា​នុ​សយៈ​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់