[​៤១៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​វស្សា១២បរិបូណ៌​ហើយ​ ​សង្ឃ​បាន​សន្មត​ហើយ​ ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី៦​


 ​[​៤២០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ចូល​ទៅ​រក​ភិក្ខុនី​សង្ឃ​ ​ហើ​យសូមវុ​ដ្ឋា​បន​សម្មតិ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុនី​សង្ឃ​សង្កេត​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ហើយ​ឃាត់​ថា​ ​នែ​លោកម្ចាស់​ ​លោក​មិន​គួរ​នឹង​ឲ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​ហើយក៏​មិន​បាន​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ទទួលពាក្យ​ថា​សាធុ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុនី​សង្ឃ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ដល់​ភិក្ខុនី​ទាំងឡាយ​ដទៃ​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ខ្ញុំ​ឯង​ល្ងង់​ទេ​ ​ខ្ញុំ​ឯង​មិន​មាន​សេចក្តី​ខ្មាស​ ​(​បាន​ជា​)​ ​សង្ឃ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ដល់​ភិក្ខុនី​ទាំងឡាយ​ដទៃ​ ​មិន​ឲ្យ​ដល់​ខ្ញុំ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់