អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយដឹងថាស្រីជាចោរដែលគេដឹងច្បាស់ថា ត្រូវសម្លាប់ ហើយមិនប្រាប់ស្តេចក្តី សង្ឃក្តី គណៈក្តី ប្រជុំជនក្តី សេនាក្តី ហើយបំបួស (ស្រីនោះ) វៀរតែកប្ប (គឺមានសំបុត្រច្បាប់) ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលឈ្មោះថាដឹង គឺភិក្ខុនីដឹងខ្លួនឯងក្តី ជនទាំងឡាយដទៃប្រាប់ភិក្ខុនីនោះក្តី ស្រីចោរនោះប្រាប់ក្តី។ ដែលហៅថា ស្រីចោរ គឺស្រីណាមានថេយ្យចិត្ត លួចយកទ្រព្យមានដម្លៃប្រាំមាសកក្តី លើសពីប្រាំមាសកក្តី ដែលគេមិនបានឲ្យ ស្រីនេះ ឈ្មោះថា ស្រីចោរ។ ស្រីដល់នូវទោសត្រូវសម្លាប់ ព្រោះធ្វើអំពើឯណា អំពើនេះឈ្មោះថា ទោសត្រូវសម្លាប់។ ដែលហៅថា គេដឹងច្បាស់ គឺស្រីដែលមនុស្សទាំងឡាយដទៃដឹងថា ស្រីនេះមានទោសត្រូវសម្លាប់។ ពាក្យថា មិនបានប្រាប់ គឺមិនបានជំរាប។ ដែលហៅថា ស្តេច គឺស្តេចត្រួតត្រាក្នុងទីណា ត្រូវភិក្ខុនីថ្វាយដំណឹងស្តេច (ក្នុងទីនោះ)។